(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងមេជាង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងយុវជន និងប្រជាការពារសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋ០៦គ្រួសារ ទីតាំងដីស្ថិតនៅក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត បន្ទាប់ពីបញ្ចប់វិវាទរ៉ាំរ៉ៃចំនួន១៣ គ្រួសារ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរូបភាពឈ្នះឈ្នះ ក្រៅប្រព័ន្ធតុលាការ។

សូមបញ្ជាក់ថា លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារចុះមកជួយដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ ១៣ គ្រួសារ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ បានដោយជោគជ័យ៕