(អាហ្វហ្គានីស្ថាន)៖ ISIS ចេញមុខប្រកាសថា ជាអ្នកនៅពីក្រោយខ្នងនៃអំពើបំផ្ទុះគ្រាប់បែកអត្តឃាត ខណៈអ្នកស្លាប់ ៣១នាក់ និងរបួសជាង១៦០នាក់ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយ Update មុននេះបន្តិច។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់អាហ្វហ្គានីស្ថាន បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា មានមនុស្សយ៉ាងតិចជាង២០នាក់ បានស្លាប់ និង១៦០នាក់រងរបួស បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែក នៅក្បែរហ្វូងមនុស្សធ្វើបាតុកម្មតវ៉ាមួយកន្លែង នៅក្នុងទីក្រុងកាប៊ុល នេះបើយោងតាមសារព័ត៌មានបរទេស ចេញផ្សាយមុននេះបន្តិច៕