(ភ្នំពេញ)៖ លោក ខេម ម៉ា អតីតអនុប្រធានយុវជនគណបក្ស សម រង្សុី ខេត្តតាកែវ និងជាអតីតប្រធានយុវជនបក្សប្រឆាំងប្រចាំស្រុកត្រាំកក់ បានសម្រេចចិត្តផ្ដាច់និស្ស័យឈប់ធ្វើនយោបាយជាមួយពួកប្រឆាំង និងបកស្រាយអំពីនយោបាយទុច្ចរិតរបស់ក្រុមប្រឆាំង ដែលតែងបោកប្រាស់ប្រជាជនកន្លងមកជារឿយៗ។
លោក ខេម ម៉ា ធ្លាប់ធ្វើនយោបាយឲ្យក្រុមបក្សប្រឆាំង និងបានជាប់ពន្ធធានាគា១០ឆ្នាំដោយសារបម្រើនយោបាយខុសឱ្យពួកប្រឆាំងក្រៅស្រុកនោះ ហើយលោកក៏ជាអតីតគ្រូបង្រៀនមនោគមវិជ្ជានយោបាយ IRI ដែរ។
ក្រោយពេលចេញពីពន្ធនាគារវិញ លោកក៏លះបង់គំនិតប្រឆាំងតទៅទៀត ព្រោះគិតៗទៅក៏គ្មានប្រយោជន៍ណាចំពោះជាតិឡើយ ប៉ុន្តែលោកបានចាប់ផ្តើមដើរធ្វើវេទិកាសាធារណៈ ដើម្បីបកស្រាយការពិតអំពីនយោបាយទុច្ចរិតខ្មៅកខ្វល់របស់ក្រុមប្រឆាំង។
លោក ខេម ម៉ា និងក្រុមយុវជនក៏បានប្ដេជ្ញាចូលរួមកម្ចាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់ឲ្យអស់ពីកម្ពុជាថែមទៀតផង។
ខាងក្រោមជាវីដេអូបកស្រាយរបស់លោក ខេម ម៉ា អតីតអនុប្រធានយុវជនគណបក្ស សម រង្សុី ខេត្តតាកែវ និងជាអតីតប្រធានយុវជនបក្សប្រឆាំងប្រចាំស្រុកត្រាំកក់៖