(ព្រៃវែង)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨៖៥០នាទីព្រឹក នៅទីស្នាក់ការគណបក្សស្រុកកញ្ជៀច ឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ប្រធានក្រុម ការងារចុះជួយឃុំជាខ្លាង- ឃុំគោកគង់កើត អមដោយសមាជិកក្រុមការងារបានធ្វើពិធីប្រគល់អង្ករចំនួន១តោន ដែលជាអំណោយថ្លៃថ្លារបស់ឧត្តមសេនីយ៍ នេត សាវឿន និងភរិយា ជូនគណៈកម្មាធិការគណបក្សស្រុកសំរាប់ចែកជូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាត និងថវិកាមួយចំនួនទៀត ចែកជូនសមាជិក គណៈកម្មាធិការបក្សស្រុកដែលបានចូលរួមផងដែរ។
បន្ទាប់មក វេលាម៉ោង៩៖៤៥នាទីព្រឹក ឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត អមដោយសមាជិក ក្រុមការងារ រួមជាមួយគណ:កម្មាធិការបក្សឃុំ-ភូមិ បានលើកស្លាកគណបក្ស (ស្លាកធំ) ចំនួន០២ មុខទីស្នាក់ការបក្សឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ រួចបានបន្តដំណើរទៅឃុំគោកគង់កើត ចុះតាមខ្នងផ្ទះចែកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ជូនគ្រួសារសព០២នាក់ និងស្រ្តីឆ្លងទន្លេ០៩នាក់ និងអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងភរិយា រួមមាន៖ ថវិកា, កន្សែង, ប៊ីចេង និងប្រេងកូឡា និងឧបត្តម្ភចលនាជូនសកម្មជនក្នុងនោះ ប្រធានក្រុមការងារក៏បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋខ្វះខាត អ៊ុៗចាស់ និងក្មេងៗតាមភូមិអស់ផងដែរ៕