(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆមាសទី១ និងលើកទិសដៅ សម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២៣ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងក្នុឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក លោកប្រធានគណបក្សខេត្ត លោក លោកស្រី ជាក្រុមការងារគ្រប់ថ្នាក់ រួមជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ ។
បន្ថែមលើសពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានជំរុញឲ្យសមាជិក សមាជិកានៅទូទាំងខេត្តស្វាយរៀង ត្រូវយកឈ្នះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនបក្សឱ្យបាន ព្រោះនេះជាការបោះឆ្នោត ដ៏សំខាន់ជួយឱ្យដណ្ដើមបានជោគជ័យជូនគណបក្ស និងអាចបន្តការអភិវឌ្ឍជូនជាតិ និងបន្តជួយប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពបានល្អប្រសើរថែមទៀតផងដែរ៕