(ក្វាងចូវ)៖ ប្រទេសចិនបានអះអាងថា ខ្លួនទើបផលិតយន្តហោះប្រភេទ AG600 ដែលអាចចុះចតលើដី និងលើទឹកបានដោយជោគជ័យ ដែលវាមានតួនាទីពន្លត់ភ្លើងឆេះព្រៃ ថែមទាំងអាចការពារនិងសង្គ្រោះ ហេតុការណ៍អាក្រក់នានាដែលកើតឡើងលើផ្ទៃសមុទ្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦។
យន្តហោះខាងលើនេះ អាចផ្ទុកទំងន់ធ្ងន់បំផុត ៥៣,៥តោន និង ហោះបានរយៈចម្ងាយ ៤,៥០០ គីឡូម៉ែត្រ។ យន្តហោះមានទំហំប្រហាក់ប្រហែលនឹង Boeing 737។ នេះបើតាមការអះអាងរបស់លោក Geng Ruguang អគ្គនាយករងគ្រប់គ្រងនៃក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន AVIC នៅក្នុងពិធីតាំង បង្ហាញនៅទីក្រុង Zhuhai ខេត្តក្វាងចូវភាគខាងត្បូងប្រទេសចិនក្នុងថ្ងៃសៅរ៍នេះ៕