(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានជូនដំណឹងថា ក្រុមហ៊ុន ឃី រៀល អ៉ីស្ទេត (KEY REAL ESTATE Co., Ltd.) ទទួលបានការទទួលស្គាល់ ពី ន.ប.ធ. ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

បរធនបាល បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច អាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ឃី រៀល អ៉ីស្ទេត (KEY REAL ESTATE Co., Ltd.)៕