(ភ្នំពេញ)៖ លោក មាស ដេត ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកស្រី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងអង្គសិក្ខាសាលាស្តីពី ការតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះបានធ្វឡើងក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អង្គសិក្ខាសាលាដំណើរការតាមកម្មវិធី រួមមាន៖
១៖ សេចក្តីរាយការណ៍អំពីប្រវត្តិរបស់វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ដោយលោក ឱក ប៉ុណ្ណារិទ្ធ នាយកវិទ្យាល័យ
២៖ សេចក្តីរាយការណ៍ដោយលោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ស.ន.ក.ច និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
៣៖ មតិសំណេះសំណាលើកអង្គវេទិកា លោក អ៊ុំសារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា
៤៖ បទបង្ហាញស្តីពីការចែករំលែកបទពិសោធន៍អំពីការសិក្សា និងការរស់នៅរដ្ឋធានីប៉េកាំងប្រទេសចិន ដោយកញ្ញា អ៊ុំ ឡាលីន សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ ស.ន.ក.ច
៥៖ បទបង្ហាញស្តីពីបទពិសោធន៍អំពីការសិក្សា និងការរស់នៅខេត្តយូណាន ប្រទេសចិន ដោយឯកឧត្តម ញិល សូវៀត អនុប្រធានសមាជិកក្រុមប្រឹក្សាភិបាល និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
៦៖ បទបង្ហាញស្តីពីបទពិសោធន៍ការរៀបចំឯកសារអាហារូបករណ៍ និងការប្រលងប្រជែង ទទួលអាហារូបករណ៍ នៅក្រសួងអប់រំយុវជន និងកីឡា ដោយកញ្ញា ហុង ពេជ្របញ្ញា អនុប្រធានស.ន.ក.ច អាណត្តិទី៦
៧៖ បទបង្ហាញស្តីពីនីតិវិធីស្នើសុំអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន ដោយលោក រីន សេងថៃ សមាជិកគណៈកម្មការអាហារូបករណ៍ស.ន.ក.ច។
ដោយឡែក លោក មាស ដេត និងលោស្រី បានឧបត្ថម្ភសម្ភារសិក្សាជូនសិស្សានុសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ៧០០នាក់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ៣ក្បាល កាបូបដាក់ប៊ិចចំនួន១ ប៊ិចចំនួន២ដើម ខ្មៅដៃចំនួន២ដើម ជ័រលុបចំនួន១ បន្ទាត់ចំនួន១ ប្រដាប់ខួងចំនួន១៕