(ភ្នំពេញ)៖ មនុស្សយើងសព្វថ្ងៃ រស់នៅដោយពឹងផ្អែក លើបរិស្ថានធម្មជាតិពណ៌បៃតង ព្រោះថាអ្នករស់នៅកន្លែងមានធម្មជាតិពណ៌បៃតង ដែលមានដើមឈើ នៅព័ទ្ធជុំ វិញ ធ្វើឲ្យសុខភាពរាងកាយល្អ នេះបើយោងតាមការស្រាវជ្រាវ របស់លោក Omid Kardan ប្រចាំសាកលវិទ្យាល័យ University of Chicago ។
ពិសេសការសិក្សាមួយ បានធ្វើឡើងបន្ទាប់ពីការសិក្សារពីមុនៗបង្ហាញពីការយល់ដឹង និងអត្ថប្រយោជន៍ផ្លូវចិត្តពីទេសភាពធម្មជាតិ ប៉ុន្តែវាផ្តល់ការយល់ដឹងបន្ថែមទៀត ចំពោះការចាប់ផ្តើមដំបូងដើម្បីដឹងពីបរិមាណដើមឈើប៉ុន្មានដើម ដែលនឹងផ្តល់ឱ្យសុខភាពរាងកាយល្អ បង្កើតប្រព័ន្ធអេកូឡូស៊ីដែលផ្តល់នូវជម្រកសត្វ និងស្បៀងអាហារសម្រាប់សត្វបក្សីនិងសត្វផ្សេងទៀត។ដើមឈើ បានស្រូបយកកាបូនឌីអុកស៊ីត និងបញ្ចេញអុកស៊ីហ្សែន ហើយដើមឈើធំមួយអាចផ្គត់ផ្គង់អុកស៊ីហ្សែនពេញមួយថ្ងៃសម្រាប់មនុស្សបួននាក់។
ដូច្នេះទើបក្នុងគម្រោង បុរី ប៉េង ហួត ទាំងអស់ មានការដាំដើមឈើតូចធំជាច្រើន ទាំងនៅតាមដងផ្លូវ និង ក្នុងសួនច្បារ ដើម្បីជាម្លប់ដ៏ត្រជាក់ ផ្តល់ឲ្យអតិថិជននូវអារម្មណ៍ស្រស់ស្រាយ ក្នុងការរស់នៅបរិយាកាសពណ៌បៃតងដ៏ស្រស់បំព្រងនេះ។ បុរី ប៉េង ហួត នឹងបន្តរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាបរិស្ថានធម្មជាតិ ដោយការដាំដើមឈើបន្ថែមទៀត ដើម្បីធ្វើឲ្យការរស់នៅរបស់អតិថិជន មានធម្មជាតិពណ៌បៃតងព័ទ្ធជុំវិញ ព្រមជាមួយនឹងការទប់ទល់ ការបម្រែបម្រួលអាកាសធាតុផងដែរ៕