(ភ្នំពេញ)៖ តាមរយៈវីដេអូមួយ ក្រុមចលនាយុវជនកម្ពុជាសកល បានលើកឡើងពីគំនិតអស់លក្ខណ៍លេងនយោបាយប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋ ញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ព្រមទាំងទទូចស្នើឱ្យប្រជាពលរដ្ឋកុំស្ដាប់តាមការញុះញង់របស់ទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី ឱ្យសោះ។
ក្រុមចលនាយុវជនកម្ពុជាសកល ក៏បានប្រកាសគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្នើឱ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលពាក់ព័ន្ធនឹងការបំពេញសិទ្ធិ ក្នុងការឈរឈ្មោះជាតំណាងឱ្យប្រជាពលរដ្ឋបោះឆ្នោត។
ទោះយ៉ាងណា ក្រុមយុវជននេះនៅតែទទូចស្នើឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា កុំស្ដាប់តាមការញុះញង់របស់ទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី នោះឱ្យសោះ៕
សូមទស្សនវីដេអូរបស់ក្រុមចលនាយុវជនកម្ពុជាសកលដូចខាងក្រោម៖