(កំពង់ឆ្នាំង)៖ រដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក យ៉ែម លក្ខិណា អភិបាលស្រុក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាសារ៉ុងផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្លូវទូកចំនួ នជាង៥០០គ្រួសារ។

លោក យ៉ែម លក្ខិណា បានប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរសព្ទកាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ថា ក្រុមការងាររដ្ឋបាលស្រុកកំពុងលែង សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយរូបលោកផ្ទាល់ បានបន្តចុះសួរសុខទុក្ខ និងនាំយកសម្ភារជាសារ៉ុងជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្ថិតក្នុងភូមិពាមខ្នង ភូមិថ្នល់ឈើទាល និងភូមិស្លត ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែងមានចំនួន ៥២៨គ្រួសារ។

លោកបានបន្តឲ្យដឹងទៀតថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ឬសម្ភារប្រើប្រាស់ និងថវិកាជូនដល់ពលរដ្ឋ រស់នៅក្នុងមូលដ្ឋានរបស់លោក គឺមិនមែនធ្វើតែនៅពេលនេះនោះទេ ក្នុងនាមលោកជាអាជ្ញាធរ និងថ្នាក់ដឹកនាំលោកតែងតែមានការយកចិត្តទុកដាក់ដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងអំពីសុខទុក្ខរបស់ពួកគាត់តាំង តែពីដើមរហូតមក។

ទាំងនេះក៏ជាការអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្ត ដែលលោកតែងតែគិតគូរអំពីសុខទុ ក្ខរបស់ប្រជាពលរដ្ឋ រាល់ការប្រជុំម្ដងៗលោកក៏តែងបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់មូលដ្ឋានជាប្រចាំ ដោយត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននិមួយៗនៅទូទាំង០៨ក្រុងស្រុកផងដែរ។

ក្នុងឱកាសចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងនេះដែរ ក្រុមការងារក៏បានជួយផ្ទៀងផ្ទាត់ប័ណ្ណព័ត៌មា នសម្រាប់ការបោះឆ្នោតខាងមុខនេះ និងជួយរំលឹកអំពីកាលបរិច្ឆេទ នៃថ្ងៃបោះឆ្នោតដល់ប្រជាពលរដ្ឋ ដែលពួកគាត់រស់នៅក្នុងមូលដ្ឋានដាច់ស្រយាល ខ្លាចក្រែងមានការភ្លេចភ្លាំង ដែលថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ និងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕