(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ២៧,០០០ដុល្លារ ដើម្បីខួងអណ្តូងទឹកស្អាត​ចំនួន១៥ ​​ជូនគ្រួសារយោធិនពិការចំនួន​៤២០គ្រួសារ រស់នៅក្នុងមណ្ឌលអភិវឌ្ឍយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ដែលស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

អណ្តូងទឹកស្អាតទាំង ១៥ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទីតាំងស្ថិតនៅ៖

១៖ ផ្លូវលេខ ១ ចំនួន ០៣អណ្តូង
២៖ ផ្លូវលេខ ២ ចំនួន ០២អណ្តូង
៣៖ ផ្លូវលេខ ៣ ចំនួន ០៣អណ្តូង
៤៖ ផ្លូវលេខ ៤ ចំនួន ០៣អណ្តូង
៥៖ ផ្លូវលេខ ៥ ចំនួន ០៣អណ្តូង
៦៖ នៅវត្តប្រាសាទសំរោងតេជោសែនជ័យ ចំនួន ០១អណ្តូង។

សូមបញ្ជាក់ថា រយៈពេលកន្លងមកនេះ មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ធ្លាប់ជួបគ្រោះរាំងស្ងួត​ និងមានទឹកភ្លៀងមិនគ្រប់គ្រាន់​ ហើយតំបន់នោះនៅ ឆ្ងាយ ពីអាងទឹកធម្មជាតិ​ ដែលជាហេតុធ្វើឱ្យគ្រួសារយោធិនពិការយើង​ ជួបការលំបាកខ្លាំងក្នុងការដោះស្រាយទឹកប្រើប្រាស់។ អណ្តូង​ទឹកស្អាតទាំង១៥​ ដែល​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានផ្តល់នេះ នឹងជួយសម្រាលការលំបាក​ ព្រមទាំង​រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បង​ប្អូនពិការយើង​ឱ្យបានកាន់តែប្រសើរ ឡើងថែម មួយកម្រិតទៀត៕