យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមិថុនា៖ បង្ក្រាប២៦ករណី ឃាត់ខ្លួន៦១នាក់
16-06-2023 22:47
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៦ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី, ដឹកជញ្ជូនរក្សាទុក១៤ករណី និងជួញដូរ៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦១នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,៤៧៥ករណី ឃាត់មនុស្ស ៨,៣៣៦នាក់ (ស្រី៥៣០នាក់)៕