Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៩១,៣៨៦នាក់, ដូសទី៣ចំនួន ១០,៦៦៧,៦៨២នាក់, ដូសទី៤ចំនួន ៥,២៣០,១០៥នាក់, ដូសទី៥ចំនួន ១,៨៨១,៣៥៣នាក់ និងដូសទី៦ចំនួន ៤៤១,៧៧៧នាក់ (គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣) (Video inside)

16-06-2023 21:13

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៩១,៣៨៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៤,៧៥០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៨៨៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,៤៨៦នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៥,១១៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៦,១៤៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៦៧,៦៨២នាក់, ដូសទី៤ចំនួន ៥,២៣០,១០៥នាក់, ដូសទី៥ចំនួន ១,៨៨១,៣៥៣នាក់ និងដូសទី៦ចំនួន ៤៤១,៧៧៧នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕