(កំពង់ចាម)៖ នយោបាយបំបែកបំបាក់ជាតិរបស់មេដឹកនាំបក្សភ្លើងទៀន ជាពិសេស​មេ​ដឹកនាំ​ស្រមោលទណ្ឌិត សម រង្ស៉ី បានធ្វើឱ្យសកម្មជនគណបក្សភ្លើងទៀន ក្នុងខេត្ត​កំពង់​ចាម ខឹងសម្បា ស្អប់ខ្ពើម អស់ជំនឿចិត្ត ហើយនាំគ្នាផ្តួលស្លាកបក្សភ្លើងទៀន ចេញពីមុខ​ផ្ទះ និងភូមិឋានរបស់គេជាបន្តបន្ទាប់។

រសៀល​ថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២៣​នេះ​ គ្រួសារសកម្មជនបក្សភ្លើងទៀន​មួយគ្រួសារ​ទៀត គឺគ្រួសារអ្នកស្រី​​ ឆុន​ ស្រីកាត់​ អាយុ ២៧ឆ្នាំ​ មានប្តី​ឈ្មោះ​ គឿន​ ឃឿន​ អាយុ ៣៧ឆ្នាំ​ រស់នៅក្នុងភូមិខ្នុរដំបូង​ ឃុំខ្នុរដំបូង​ ស្រុកជេីងព្រៃ​ បានសម្រេចចិត្តផ្តួលស្លាក​គណ​បក្សភ្លេីងទៀន​ ចេញពីមុខផ្ទះរបស់ខ្លួន។

អ្នកស្រី​ ឆុន​ ស្រីកាត់​ បានបញ្ជាក់ថា​ ចាប់ពីពេលនេះតទៅពួកគាត់ឈប់ជឿ​ និងឈប់​គាំទ្រ​លេីការដឹកនាំគណបក្សភ្លេីងទៀនហេីយ។ អ្នកស្រី ឆុន ស្រីកាត់ បានលើកឡើងថា គ្រួសារគាត់ខកចិត្ត និងខឹងសម្បាជាខ្លាំង ចំពោះមេដឹកនាំបក្សភ្លើងទៀន ដែលនៅតែបន្ត ដើរតាមនយោបាយពិសពុលរបស់ទណ្ឌិត សម រង្ស៉ី ដែលជានយោបាយបំបែកបំបាក់ជាតិ និងនាំមហន្តរាយសម្រាប់ជាតិ៕