(បាត់ដំបង)៖ លោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ យុវជនគណបក្សខេត្ត នៅសាលប្រជុំ អចិន្ត្រៃយ៏ទីស្នាក់ការគណបក្សខេត្ត បានអញ្ជើញចូលរួមជាកិត្តិយសបើក អង្គប្រជុំដើម្បីកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារ យុវជនគណបក្សប្រជាជនយុវជន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០១៦។
កិច្ចប្រជុំនេះ មានក្រុមយុវជនគណបក្សខេត្ត ចំនួន៨១នាក់ ទៅចូលរួមដើម្បីពង្រឹងរចនាសម្ព័ន្ធ ដើម្បីផ្លាស់ប្តូរយោបលប្រកបដោយ ប្រសិទ្ឋភាព ត្រៀមខ្លួនក្នុងការរៀបចំបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខនេះ និងការបោះឆ្នោតថ្នាក់ជាតិ២០១៨ និងបញ្ជ្រាបកម្មវិធី នយោបាយគោលការណ៏ គោលនយោបាយ និងសេចក្តីសម្រេចិត្តនានារបស់គណបក្ស ក្នុងស្រទាប់យុវជនដោយ មានការគាំទ្រ ពីថ្នាក់ដឹកនាំគណបក្ស។
ឆ្លៀតក្នុងឪកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាសកម្មជនយុវជនដែលមាន ទឹកចិត្តនិងឆន្ទៈដែលបាន ចំណាយកម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបម្រើកិច្ចការបក្សនិងបម្រើតម្រូវការ របស់ប្រជាពលរដ្ឋដែលនេះ គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ។
លោក លោក ជាម ច័ន្ទសោភ័ណ បានសំណូមពរប្រធានគណបក្សក្រុង ស្រុក និងថ្នាក់មូលដ្ឋាន និងក្រុមការងារជនបង្គោលយុវជន ត្រូវពង្រឹងខ្លួនឯង និងការចាត់តាំងរបស់បក្សក្នុងការចូលរួមគាំទ្រ និងសហការអនុវត្តការងារឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបុព្វហេតុប្រទេសជាតិប្រជាជន និងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា៕