(ឧត្តរមានជ័យ)៖ លោក គីម វីរៈ អនុប្រធានក្រុមការងារយុវជនបក្សខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមយុវជនរបស់ គ.ជ.គ.ម. នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បន្តចូលរួមក្នុងជួបពិធីសំណេះសំណាលជាមួយយុវជនបក្សនៅឃុំបន្ទាយអំពិល និងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន១៥៧រូប។
ឆ្លៀតក្នុងឱកាសនេះដែរ លោក គីម វីរៈ បានអរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ជាយុវជន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារគណបក្ស និងការងារក្នុងមូលដ្ឋាន ជាពិសេសការអូសទាញសមាជិកគណបក្សផ្សេងឱ្យមកចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ហើយទាំងនេះស្តែងឱ្យឃើញពីការបំពេញតួនាទីភារកិច្ចដ៏សំខាន់ក្នុងនាមជាមន្រ្តីគណបក្ស ដើម្បីធ្វើឱ្យគណបក្សទទួលបានជោគជ័យគ្រប់ទិសទី។
លោក គីម វីរៈ បានលើកទឹកចិត្តដល់បងប្អូនជាសមាជិក សមាជិកាទាំងអស់សូមបន្តស្មារតី និងគោលជំហរដល់គណបក្សប្រជាជនកម្ពុជាជារៀងរហូត ពីព្រោះបុព្វហេតុនៃគណបក្សគឺធ្វើអ្វីៗ ដើម្បីជាតិ និងប្រជាជន មានសន្តិភាព ឯករាជ្យ សិទ្ធិសេរីភាពពេញលេញ និងការអភិវឌ្ឍ ដូចបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសចុះជួបសំណេះសំណាលនេះផងដែរ លោកក៏បាននាំយកនូវថវិការបស់កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ឧត្ដរមានជ័យ ប្រគល់ជូនដល់យុវជន ដែលចូលរួមពិធីសំណេះសំណាលនេះ ក្នុងម្នាក់ចំនួន៥០,០០០រៀល៕