(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាមាតា បិតាអាណាព្យាបាលកុមារទាំងអស់ថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ សហការជាមួយគ្រូពេទ្យមន្ទីរពេទ្យកុមារជាតិ និងគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុន នឹងចុះពិនិត្យ ព្យាបាល និងវះកាត់ជំងឺជូនកុមារដោយឥតគិតថ្លៃ។

ការចុះពិនិត្យ និងព្យាល នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ៤៖៣០នាទីល្ងាច នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

អាស្រ័យដូចបានជម្រាប់ជូន សូមមាតា បិតា និងអាណាព្យាបាល អញ្ជើញដឹកនាំកូនចៅ ក្មួយៗ មកទទួលសវា ពិនិត្យ និងព្យាបាលជំងឺឲ្យបានគ្រប់ៗគ្នា។

ខាងក្រោមនេះសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ៖