(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យដឹងថា ក្រោមម្លប់សុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពជាទីបំផុត ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ដច្រើនឥតគណនា ដែលសមិទ្ធនេះក៏មានការចូលរួមពីបងប្អូនដែលជាសមាជិកអតីតយុទ្ធជន មានសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជាផ្ដល់ជូន។

មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី អញ្ជើញបានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរយសការពារជាតិ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦៨៩នាក់ នៅទូទាំងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣។

បណ្ឌិតសភាចារ្យ បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន ក្នុងស្រុករលាប្អៀរ ក៏ដូចជាសមាជិកសមាគម នៅទូទាំព្រះរាជាណាចក្រកម្ពុជ និងបានលើកឡើងពីប្រវត្តិតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីក្នុងការបង្កើតចលនាតស៊ូ រំដោះជាតិមាតុភូមិ រហូតទទួលបានជ័យជំនៈថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ ចាប់ផ្ដើមកសាងប្រទេសពីបាតដៃទទេរ រហូតមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ។

បណ្ឌិតបានថ្លែងថា «ក្រោមម្លប់សុខសន្តិភាពពេញលេញប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទនភាពជាទីបំផុត ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ដច្រើនឥតគណនា ដែលដែលសមិទ្ធនេះក៏មានការចូលរួមពី បងប្អូនដែលជាសមាជិកអតីតយុទ្ធជន មានសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជាផ្ដល់ជូន»

ក្នុងឱកាសនោះដែរ បណ្ឌិតសភាចារ្យ ប្រធានក្រុមការាងររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវដល់ដល់ប្រជាពលរដ្ ក៏ដូចជាសមាជិអតីតយុទ្ធជន ត្រៀមឯកសារពាក់ព័ន្ធការបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងបោះជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីបន្តគាំទ្រ សម្តចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត៕