(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសថ្កោលទោសក្នុងកម្រិតធ្ងន់បំផុត ចំពោះការវាយប្រហារដែល មានលក្ខណៈជាភេរវកម្ម និងនាំឲ្យជីវិតមនុស្សស្លូតត្រង់ជាច្រើននាក់ស្លាប់និងរងរបួស នៅទីក្រុង Munich ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ និងចាត់ទុកជាអំពើភេរវកម្ម។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦។
អ្នកនាំពាក្យសេតវិមានអាមេរិក Josh Earnest បានថ្លែងនៅថ្ងៃសៅរ៍នេះថា «យើងមិនទាន់ដឹងពីភាព ពិតនានានៅឡើយទេ ប៉ុន្តែយើងដឹងថាសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមបំផុតនេះ បានសម្លាប់ និងបង្ករបួសដល់មនុស្សជាច្រើននាក់ នៅក្នុងទីក្រុងដែលជាទីក្រុងបេះដូងមួយ ដូចទៅនឹងទីក្រុងផ្សេងៗទៀតនៅ ទូទាំងតំបន់អឺរ៉ុបផងដែរ»។
តាមតួលេខចុងក្រោយគឺមនុស្ស ០៩នាក់បានបាត់បង់ជីវិត និងជិត២០នាក់ទៀតរងរបួស នៅក្នុងការបាញ់ប្រហារក្នុងទីផ្សារក្នុងក្រុង Munich កាលពីយប់ថ្ងៃសុក្រ ខណៈជនដែលបង្កត្រូវបានប៉ូលិសសង្ស័យថា ជាជនជាតិអាល្លឺម៉ង់កាត់អ៊ីរ៉ង់ ដែលមានវ័យទើបតែ១៨ឆ្នាំប៉ុណ្ណោះ។ សហរដ្ឋអាមេរិកបានសន្យាក្នុងការ សហការជាមួយនឹងរដ្ឋាភិបាលអាល្លឺម៉ង់ ហើយនឹងផ្តល់នូវប្រភពនានាដែលងាយស្រួលក្នុងការ ស៊ើបអង្កេតប្រសិនបើអាល្លឺម៉ង់ត្រូវការ៕
https://cdn.rt.com/files/2016.07/original/5792b340c4618859418b4587.JPG