(ភ្នំពេញ)៖ លោក ម៉ៃ ហុងស្រៀង អតីតសមាជិកគណៈកម្មាធិការនាយកនៃគណបក្សភ្លើងទៀន អំពាវនាវឱ្យប្រជាពលរដ្ឋ ជនស្មោះត្រង់ ឈប់ចាញ់បោកអ្នកនយោបាយស្ពាយឆ្នាំងរត់បន្តទៀតទៅ និងបានអះអាងថា សីលធម៍ សច្ចធម៍របស់គណបក្សភ្លើងទៀន មានតែលើក្រដាសនោះទេ ហើយអ្នកស្មោះត្រង់នឹងពួកគេ បានត្រឹមជាប់គុកច្រវាក់ ចាំតែខុសទេ ហើយពួកស្ពាយឆ្នាំងរត់ និងជនឆក់ឱកាស ចាំតែទទួលផលស្រាប់មិនចេះខុសនោះទេ។
ក្រោយខ្លួនធ្លាប់ជាប់គុក ដោយសារក្រុមបក្សប្រឆាំងនេះលោក ម៉ៃ ហុងស្រៀង បានឱ្យដឹងថា «ពួកនយោបាយស្ពាយឆ្នាំរត់អស់នេះ តែងតែញុះញង់សកម្មជន ស្មោះត្រង់របស់ខ្លួន ឱ្យចូលគុកតាមយុទ្ធសាស្ត្រ យកគុកធ្វើផ្ទះសម្បែង តែផលប្រយោជន៍ ដំណែង តួនាទី គេទុកឱ្យពួកឆក់ឱកាស ពួកចិនកាប់ជ្រូក មកដឹកនាំ ហើយគេថាពួកនឹងមានលុយ ឯពួកយើងជាប់គុកបានត្រឹមឈឺចាប់ ហើយឈឺចាប់ក៏ដើរចេញ ហើយដល់យើងដើរចេញគេថា ពួកយើងជាជនក្បត់បក្សថែមទៀត»។
លោក ម៉ៃ ហុងស្រៀង បានអំពាវនាវអ្នកធ្លាប់គាំទ្របក្សប្រឆាំងមកចូលរួមកសាងអភិវឌ្ឍន៍ជាតិជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីការពារសុខសន្តិភាពជូនដល់ប្រជាពលរដ្ឋ៕
ខាងក្រោមនេះជាការអះអាងទាំងស្រុងរបស់លោក ម៉ៃ ហុងស្រៀង៖