(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់ខ្លួនមនុស្ស១៣នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១២នាក់ មុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ១០.៦៨ក្រាម ២កញ្ចប់ធំនិង ២១កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបាន បង្ក្រាបនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួន៖ រាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, ខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, ខេត្តព្រៃវែង ង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, ខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕