(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ កំពុងចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារកំពង់ធំ នៅខេត្តកំពង់ធំ។ នេះបើតាមការផ្សាយផ្ទាល់ នៅក្នុង Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងអាជីវករ អំពីការលក់ដូរប្រចាំថ្ងៃរបស់ពួកគាត់ បន្ថែមពីនោះ សម្តេចជោ ក៏បានមានប្រសាសន៍សាកសួរ ប្រជាពលរដ្ឋពី ផលិតផលមួយចំនួន ដែលដាក់លក់នៅក្នុងផ្សារនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីភាពសាមញ្ញាបំផុត ខណៈចុះជួបជាមួយប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារកំពង់ធំ។
ប៉ុន្មនាថ្ងៃមកនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនា និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមបណ្តាមួយចំនួន ដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងចុងក្រោយនេះ គឺខេត្តកំពង់ធំ៕