(ភ្នំពេញ)៖ យុវតីជំនាន់ក្រោយដែលធ្លាប់តែមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល បានចេញសារជាវីដេអូអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា។
តាមរយៈវីដេអូប្រមាណ៨នាទី កញ្ញា ហាន ស៊ូជីន (Hun Sujin) បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមាននិន្នាការធ្លាប់គាំទ្រគណបក្សប្រឆាំងដូចខ្លួន ពិសេសអ្នកដែលគាំទ្រគណបក្សភ្លើងទៀន សូមកុំជឿតាមការញុះញង់ បោកបញ្ឆោទរបស់អ្នកនយោបាយ ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ដែលអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ព្រោះគណបក្សមួយនេះបានបង្កើតកំហុសដោយខ្លួនឯងទើបមិនអាចចុះឈ្មោះបាន។
យុវតីជំនាន់ក្រោយរូបនេះ បានអះអាងថា ការអញ្ជើញទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេស ជារឿងដែលត្រឹមត្រូវបំផុត ព្រោះប្រជាពលរដ្ឋម្នាក់ៗជាអ្នកកំណត់ជោគវាសនាជាតិរបស់ខ្លួន ដូច្នេះបើមិនអញ្ជើញទៅបោះឆ្នោតទេនោះ ប្រយ័ត្នស្ដាយក្រោយ ដោយសារជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម។
សូមស្ដាប់ការលើកឡើងរបស់កញ្ញា Hun Sujin៖