(កំពង់ធំ)៖ លោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក និងលោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានបើកការដ្ឋានធ្វើផ្លូវបេតុង ចំនួន០១ខ្សែប្រវែង ២,៨៨៨ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋកន្លងមកទុកជូនពួកគាត់ធ្វើដំណើរដឹកកសិផលទៅទីផ្សារជាប្រយោជន៍រួមនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក ជិន ហ៊ីន បានឲ្យដឹងថា ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋក្នុងភូមិ និងបានឆ្លើយតបតាមសំណូមពររបស់ពួកគាត់ផង និងក្នុងនាមក្រុមការងារបក្សមូលដ្ឋានបានឯកភាពគ្នា ធ្វើផ្លូវថ្មី១ខ្សែនេះនៅក្នុងមូលដ្ឋាន ទុកជូនពលរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងការធ្វើដំណើរចេញចូលប្រកបរបរកសិកម្មដឹកកសិផលគ្រប់ប្រភេទ ពិសេសជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សសាលាមករៀន និងលោកយាយលោកតាមមកគោរពបូជា នៅវត្តអារាម បានស្រួលក្នុងការធ្វើចរាចរណ៍។

លោក សេង សារ៉ាត បានថ្លែងថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺបានកែប្រែមុខមាត់យ៉ាងឆាប់រហ័សក្នុងនោះ សមិទ្ធផលនានាថ្មីៗជាច្រើនបានកើតឡើងរួមមាន៖ ផ្លូវគ្រួសក្រហម ផ្លូវកៅស៊ូ ផ្លូវបេតុង នឹងសមិទ្ធផលជាច្រើនពិសេស ភ្លើងសូឡា ដែលពីមុនមកមិនមានទេមានភាពងងឹត មានតែផ្លូវភក់ ផ្លូវដីឥដ្ឋ ពិបាកធ្វើដំណើរចររាចណ៍។

លោក សេង សារ៉ាត បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ថា ក្រោយពីធ្វើផ្លូវនេះរួច នឹងប្រគល់ជូនដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយសូមបងប្អូនយើងទាំងអស់គ្នានាំគ្នាជួយថែរក្សាផ្លូវនេះឲ្យបានល្អប្រើបានយូអង្វែងតទៅ ម្យ៉ាងវិញទៀតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដានឆ្នាំ២០២៣ ត្រូវនឹងថ្ងៃបោះឆ្នោតសកលជ្រើរើសសភាតំណាងរាស្ត្រនីតិកាលទី៧ សូមបងប្អូននាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតបក្សប្រជាជនកម្ពុជាដែលរូប ទេវតាបាចផ្កា មានលេខរៀងទី១៨ ចុងក្រោយគេ គឺស្រួលចំណាំបំផុតដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការកសាង និងអភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនបន្ថែមទៀត និងមានសុខសន្តិភាពជារៀងរហូតតទៅ។

ប្រជាពលរដ្ឋទាំងអស់ក៏បានថ្លែងអំណរគុណ ប្រមុខរាជរដ្ឋថាភិបាលគ្រប់ជាន់ថ្នាក់និងក្រុមការងារចុះជួយបក្សមូលដ្ឋានឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំដែលបានគិតគូពីសុខទុក្ខការលំបាករបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការរីកចម្រើនរហូតមកទល់បច្ចុប្បន្ន មិនតែប៉ុនោះពលរដ្ឋសប្បាយចិត្តហួសពីការស្មានដោយឃើញថ្នាក់ដឹកខេត្ត និងថ្នាក់ដឹកនាំស្រុកបានធ្វើផ្លូវក្រាលបេតុង និងមានដាក់សូឡាបំភ្លឺផ្លូវនៅពេលយប់ មិនត្រឹមតែផ្លូវស្អាតល្អនោះទេ អ្នកភូមិទាំងអស់បានដើរហាត់ប្រាណដើម្បីសុខភាពទៀតហើយពួកគាត់បានអរគុណលោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ និងលោកមេភូមិ ដែលខិតខំទាំងការអភិវឌ្ឍ ស្រុកប្រាសាទបល្ល័ង្ក ឱ្យមានការរីកចំរើនជាបន្តបន្ទាប់និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពដល់ទីកន្លែង នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ មន្ត្រីបំរើរាស្ត្រដែលចុះដល់មូលដ្ឋានផ្ទាល់៕