(ស្វីស)៖ អត្តពលិកថ្មីចំនួន ៤៥នាក់ ត្រូវបានធ្វើតេស្តរកឃើញសារធាតុហាមឃាត់ ដែលអត្តពលិកទាំងនេះ ធ្លាប់បានចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស, ប្រទេសបារាំង និងទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច។
យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានឲ្យដឹងថា ក្នុងចំណោមអត្តពលិកទាំង ៤៥នាក់ មាន ២៣នាក់ ជាម្ចាស់មេដៃ ឆ្នាំ២០០៨។ លោក Thomas Bach ប្រធាន IOC បន្ថែម និងបញ្ជាក់ថា IOC បានប្ដេជ្ញាចិត្ត និងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បី «ប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុញៀន»។
នៅក្នុងសេចក្ដីប្រកាសក៏បានឲ្យដឹងផងដែរថា ចំនួនអត្តពលិក ដែលបានរកឃើញមានប្រើសារធាតុញៀនសរុបទាំងអស់៩៨នាក់ រាប់ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២៕