(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ងាយរងគ្រោះ ជាជនចាស់ជរាចំនួន២៥គ្រួសារ ដែលកំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅសង្កាត់ទួលសង្កែ។
កម្មវិធីនេះបានធ្វើឡើង នៅក្នុងបរិវេណវត្តញាណរង្សី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយមានការរួមដំណើរពីលោកស្រី អាន ផល្លា ប្រ ធានសមាគមន៍នារីខណ្ឌ លោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ និងចៅសង្កាត់លោក សយ កុសល់ ក្រុមយុវជន ស.ស.យ.ក និងអ.ម.ត ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវជាច្រើននាក់ផងដែរ។
ថ្លែងនាឱកាសនោះលោក ជា ពិសី បានលើកឡើងថា ដោយមានការយកចិតទុកដាក់ខ្ពស់ និងណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អាជ្ញាធររបស់លោក បាននាំយកអំណោយទាំងនេះ មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដោយផ្ទាល់ដៃតែម្តង ដើម្បីចូលរួមកាត់បន្ថយការលំបាកមួយចំនួន។ នៅក្នុងឱកាសនោះ លោក ជា ពិសី បានប្រាប់ទៅបងប្អូន ប្រជាពលរដ្ឋ កុំជឿតាមក្រុមឃោសនា ដោយសន្យាហើយ សន្យាទៀត គឺជាសន្យាខ្យល់របស់អ្នកនយោបាយមួយចំនួនតូច ពីព្រោះការពិតអ្វីដែលគេសន្យាថា ឲ្យប្រាក់ខែ៤ម៉ឺនរៀល ទៅជនចាស់ជរានោះសុទ្ធតែ ជាការបោកប្រាស់ប៉ុណ្ណោះ។
ជាមួយគ្នានោះប្រជាពលរដ្ឋទាំង២៥គ្រួសារ បានសម្ដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខណ្ឌ ដែលមានលោក ជា ពិសី ជាអភិបាល ដែលជានិច្ចជាកាលលោក តែងតែឆ្លៀតពេល ដោយពុំគិតពីថ្ងៃឈប់សម្រាកពីការងារឡើយ និងបាននាំយកនូវគ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកាមកចែកជូនជា បន្តបន្ទាប់ចំពោះប្រជាពលរដ្ឋទីទាល់ក្រ ងាយរងគ្រោះដែលកំពុង ជួបការខ្វះខាត យ៉ាងខ្លាំងក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ដោយមិនប្រកាន់ពូជសាសន៍ ឫនិន្នាការនយោបាយឡើយ។លោក ជា ពិសី បានបញ្ជាក់ថា ចំពោះអំណោយដែលបានចែកជូន ដល់គ្រួសាររងគ្រោះ ទីទាល់ក្រទាំង២៥គ្រួសារនោះរួមមានក្នុង១គ្រួសារទទួលបាន៖អង្ករ៣០គីឡូ មី១កេស អាវ១ ត្រីខ១យួរ ស្រាក់១ ឃីត១មានម៊ុង១ ភួយ១រួមទាំង ថវិការចំនួន៣ម៉ឺនរៀលផងដែរ ។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋខាងលើនេះ ក៏បានទទួលអំណោយពីសហគមន៍មូលនិធិនគរកាយ វត្តព្រះពុទ្ធសាសនាកម្ពុជា និងថ្នាក់ដឹកនាំសង្ឃផងដែរ។ ដោយឡែកអំណោយ របស់សហគមន៍មូលនីធិ នគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា បានឧបត្ថមជូនដល់ប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រទាំង២៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបានបច្ច័យចំនួន២ម៉ឺនរៀលទៀតផង។ រីឯអំណោយដែលសហគមន៍ មូលនីធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ក៏បានឧបត្ថមជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ រួមមាន៖អង្ករ១តោន មី១០កេ ស ទឹកត្រី១០យួរ ទឹកស៊ីវអ៊ីវ១០យួរ ទឹកដោះគោ២០កំប៉ុង ស្ករស៣០គីឡូ ទឹកក្រូច ៥កេស ត្រីខ១០យួរ តែ២០០កញ្ចប់ ទឹកសុទ្ធ១០កេស សម្ភារប្រើប្រាស់២សម្រាប់ និងបច្ច័យ៤លានរៀលសរុប ទាំងអស់មានចំនួន៧លាន៦សែនរៀល៕