(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងក្រោមឱវាទប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ -លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំនាញទាំងអស់ចំណុះស្នងការដ្ឋាន លោកវរសេនីយ៍ អធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។
លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង ជំនួយដឹកនាំការិយាល័យសរុបវិភាគ បានឡើងអានរបាយការណ៍ បូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលទាំងអស់ គ្រប់ផ្នែកពាក់ពន្ធ័រហូតបានលទ្ធផលគួរជាទីមោទន:។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ចេញនូវផែនការបន្តដល់កងកម្លាំងទាំងអស់
* ត្រូវពង្រឹងការផ្តល់សេវាធារណៈឲ្យប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា
* បន្តការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋទើបគ្រប់អាយុ និងអ្នកហួសសុពលភាព
* ត្រូវបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលអត្តសញ្ញាណប័ណ្ណបន្ថែម
* ទប់ស្កាត់រាល់ពត៌មានក្លែងក្លាយ ដែលមាំឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គម។
* ប្រយុទ្ធប្រឆាំង បទល្មើសសម្អាតប្រាក់
* ទប់ស្កាត់រាល់បទល្មើសឆ្លងដែន ទំនិញគេចពន្ធ គ្រប់ប្រភេទ និងភេវរកម្ម។
* ទប់ស្កាត់អំពើរជួញដូរមនុស្ស និងផ្លូវភេទ គ្រប់ទំរង់
* បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព តាមមូលដ្ឋានឲ្យបានទូលំទូលាយ ដើម្បីរួមចំណែកកាត់បន្ថយបទល្មើស
* កម្លាំងទាំងអស់ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ ស្ថាប័ននិងពាក់ព័ន្ធ
* ត្រៀមកម្លាំងយាម ល្បាត ប្រចាំការ ត្រៀមអន្តរាគមន៍២៤ម៉ោង
* កម្លាំងនគរបាលទាំងអស់ត្រូវគោរពបទបញ្ជា គោរពវិន័យ និងគោរពច្បាប់
* ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អក្នុងអង្គភាព៕