(កំពង់ចាម)៖ អតីតសកម្មជនបក្សភ្លើងទៀនមួយគ្រួសារ សម្រេចចិត្តផ្តួលស្លាកគណបក្សភ្លើងទៀន នៅពីមុខផ្ទះចោលដោយពួកគេ អស់ជំនឿការដឹកនាំរបស់មេដឹកនាំបក្សភ្លើងទៀន គ្មានទំនួលខុសត្រូវលើពួកគាត់។
លោក រស់ ជុយ អាយុ៧០ឆ្នាំ មានប្រពន្ធឈ្មោះ ថន សុំ អាយុ៦៩ឆ្នាំ មានកូនចំនួន៤នាក់ ជាអតីតសកម្មជនគណបក្សភ្លើងទៀន រស់នៅក្នុងភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្រេចចិត្តរុះរើទម្លាក់ស្លាកគណបក្សភ្លើងទៀននេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយរូបលោក រស់ ជុយ និងក្រុមគ្រួសាររួមគ្នាដកស្លាកនេះចោលពីមុខផ្ទះ។
លោក រស់ ជុយ បានអះអាងថា លោកបានចូលរួមធ្វើសកម្មភាពជាច្រើន នៅក្នុងភូមិ ដើម្បីជួយដល់បក្ស។ ប៉ុន្តែពេលនេះ លោកបានអស់ជំនឿចិត្ត អស់កម្លាំងចិត្តតស៊ូ ជា មួយ បក្សភ្លើង ទៀតហើយ ព្រោះបក្សមានភាពកម្សោយក្នុងការដឹកនាំ បក្សពួកនិយម ពុករលួយ ជាពិសេសមិនបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជននោះឡើយ៕