(ពោធិ៍សាត់)៖ បុរសវ័យចំណាស់ម្នាក់ បានសម្រេចចិត្តចងក ធ្វើអត្តឃាត ដោយយកខ្សែគោមកចងជាប់នឹងធ្នឹម បន្ទប់ទឹកកម្ពស់២ម៉ែត្រ ដោយសារតែខ្លួនមានជំងឺប្រចាំកាយមើលមិនជា។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ កើតឡើងនៅនាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ មន្ត្រីនគរបាលមូលដ្ឋាន ដែលបានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អោ លឿម ហៅគាំង អាយុ៧៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើ ពិតជាបានចង់ក ធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។
មន្ត្រីដដែល បានបន្តថាមូលហេតុដែលនាំឲ្យបុរសវ័យចំណាស់ សម្រេចចិត្តចងក ដោយសារតែរូបគាត់មានជំងឺប្រចាំកាយ ហើយមើលមិនជា។ ក្រោយពីបានពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សពជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕