(បាត់ដំបង)៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីបិទការផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣០ ក្នុងខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោក ធូ ភា អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្ត, ព្រះមេគណខេត្ត, ព្រះបាឡាត់គណខេត្តអនុគណក្រុង ស្រុក មន្រ្តីសង្ឃទាំង១៤ក្រុង ស្រុក, អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ជុំវិញខេត្ត ចៅអធិការវត្ត ធម្មការស្រុក និមន្ត និងអញ្ជើញចូលរួមចំនួន៣២០អង្គ/នាក់។
លោក គុណសម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ក្នុងខេត្តបាត់ដំបង និងអានព្រះសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ គណ:ធម្មយុត្តិកនិកាយ ដោយព្រះខេត្តហេមន្តោ គឹម ម៉េងហួរ ព្រះលេខាគណ គណៈធម្មយុត្តិកនិកាយខេត្តនិងអា
នព្រះសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ គណៈមហានិកាយ និងសេចក្តីប្រកាសរបស់សង្ឃសន្និបាត ខេត្តបាត់ដំបង ដោយព្រះយសបញ្ញា វី សុវិជ្ជា ព្រះលេខាគណគណ:
មហានិកាយខេត្តបាត់ដំបងរួចមក។
លោក ធូ ភា អភិបាលរងខេត្ត បានថ្លែងក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ខេត្តបាត់ដំបងថា តាមការកំណត់ នៅតាមបណ្តាក្រុង ស្រុក មុនកូននេនចូលសាងភ្នួសរហូតដល់បានសម្រេចជាសង្ឃហើយ ត្រូវមានគ្រូឧប្ឈាតែ១អង្គប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ពីការសុំបំបួស១អង្គៗ មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យបុគ្គលចង់បួសជាមុន គឺត្រូវត្រូតពិនិត្យមើលទឹកនោម និង សារធាតុផ្សេងៗទៀតក្នុងខ្លួន បើឃើញល្អ ទើបបួសបាន បើឃើញថា បុគ្គលិកលក្ខណ: ត្រឹមត្រូវ សមរម្យ ទើបអនុញ្ញាតឲ្យបួសបាន។
លោក ធូ ភា បានបញ្ជាក់ថា យើងត្រូវរួមគ្នាថែរក្សា ការពារ មិនឲ្យមាន ជនបន្លំ ក្លែងភេទជាអ្នកបួស ដែលធ្វើឲ្យសាសនាព្រះពុទ្ធរបស់យើងមានការរាវធ្លាក់ចុះម្តងបន្តិចៗ ដែលប្រជាពុទ្ធបរិស័ទ្ធបាននិងកំពុងគោ
រពបូជារៀងរាល់ថ្ងៃជាប្រចាំ។
លោក អភិបាលរង បានសង្កត់ធ្ងន់ថា វត្តដែលមានបញ្ហាទំនាស់ៗផ្សេងៗ ដីមិនទាន់មានប្លង់កម្មសិទ្ធកាន់កាប់ដីរបស់វត្តហើយត្រូវដោះស្រាយបញ្ហាណា ដែលប្រជាពលរដ្ឋបានទន្ទ្រានយកដីវត្តរស់នៅ
បច្ចុប្បន្ន មិនទាន់បានដោះស្រាយចេញនៅឡើយ។ លើសពីនេះក៏នៅមានក្មេងបងតូច បងធំ នៅតែមានខ្លះនៅក្នុងវត្ត និងនៅក្រៅវត្ត តែងបានបង្កការអុកឡុក ក្នុងវត្ត ឬ នៅជិតវត្ត ហើយជាគោលដៅទីកន្លែងចែក
ចាយ ជួញដូរគ្រឿងញៀន និងកន្លែងផលិតគ្រឿងញៀនទៀតផង។
លោកបន្តថា ការចរាចរណ៍គ្រឿងញៀនដែលមានចរិតជាពាណិជ្ជកម្ម ដោយផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗជាដើម។ បើយើងនាំគ្នា សហការបង្ក្រាបបទល្មើសចែកចាយគ្រឿងញៀន ពីកន្លែងតូចៗ ជក់គ្រឿងញៀន ដល់កន្លែងធំៗមិនឲ្យទេ គឺមិនអាចធានាបាននូវសុខសុវត្តិភាព តាមមូលដ្ឋាននានារបស់ខ្លួនបានឡើយ។ លោកលើកឡើងថា ដីវត្តណាដែលមានប្លង់កាន់កាប់ហើយ មិនទាន់ដល់ថ្នាក់ចៅអធិការវត្ត ណាអាចយកទៅបញ្ចាំបាននោះទេ ទោះយកទៅបញ្ចាំក៏ប្រជាពលរដ្ឋឬ អ្នករកស៊ីគ្មានអ្នកណាហ៊ានទទួលយកដែរ ព្រោះវាជាគរុភ័ណរបស់វត្តដែរ។
ចំពោះសំណើរសុំឲ្យរដ្ឋបាលខេត្តជួយដោះស្រាយបញ្ហាផ្សេងៗ ក្នុងវត្តនានា គឺយើងត្រូវនាំគ្នាជួយដោះស្រាយតាមការជាក់ស្តែង ជាបន្តបន្ទាប់ ក្នុងនោះក្នុងនាមរដ្ឋបាលខេត្តសុំ អង្វរដល់ចៅអធិការវត្តទាំងអស់ ពេលដែលការសាងសង់ ឬ សង់ហើយ មិនគួឲ្យមានចិតេយ្យ ឬ ម៉ុងខ្មោចមាននៅក្នុងវត្តបន្តទៀត ដើម្បីកុំឲ្យមានការចង្អៀតលើផ្ទៃដីក្នុងវត្តនីមួយៗ ម្យ៉ាងទៀតបរិវេណវត្តសូមទុកដី នៅឲ្យទូលាយសម្រាប់មនុស្សដែលចង់ចូលលេងលម្ហែបានស្រស់ថ្លាកុំឲ្យចូលទៅឃើញតែចិតិយ្យនិងផ្នូរ ធ្វើឲ្យពុទ្ធបរិស័ទ្ធលែងចង់ចូលលេងទៀតផង។
លោក ក៏បានបន្តទៀតថា នៅថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ រាជរដ្ឋាភិបាលយើងត្រូវបានបោះឆ្នោតសកល ជ្រើសរើសសភាតំណាងរាស្រ្តនីតិកាលទី៧ សូមនិមន្ត និងអញ្ជើញទៅបោះឆ្នោតឲ្យ
បានគ្រប់អង្គ/នាក់ យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជ័យជម្នះ បន្តឲ្យមានរាជរដ្ឋបាលស្របច្បាប់អាណត្តិបន្ត,យើងបន្តឲ្យមានលទ្ធិនិងតាមបែបប្រជាធិបតេយ្យ, ប្រជាលរដ្ឋទាំងអស់ជាអ្នកគូសលើសន្លឹកឆ្នោត ជូនសម្តេចតេចជោ ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តីបន្ត ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនបន្ថែមទៀតនិងបន្តរក្សាសុខសន្តិភាពជូន
ប្រជាពលរដ្ឋរស់នៅបានសុខសាន្តយូអង្វែងតទៅ៕