(ភ្នំពេញ)៖ លោកស្រី​ អ៊ួង សុផល្លា ភរិយាលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី, អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ មានជំងឺ និងមានជីវភាពខ្វះខាត២០គ្រួសារ ស្ថិតក្នុងភូមិ ចំបក់មាស និងភូមិបាក់ខែងលើ សង្កាត់បាក់ខែង។

ក្នុងពិធីនេះ ដោយមានការចូលរួម ពីបណ្តាញចលនាស្ត្រីខណ្ឌជ្រោយចង្វារ-សង្កាត់បាក់ខែង មន្ត្រីភូមិ យុវជន និងក្រុមការងារចលនាពិសេស។ ដោយក្នុងនោះ បាននាំយកអំណោយ ជាសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ,មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ត្រីខ០១យួរ, ក្រមា០១, សារុង០១ និងថវិកា៦ម៉ឺនរៀល។ ចំណាយឧបត្ថម្ភក្រុមការងារ ៥២ម៉ឺនរៀល

អំណោយទាំងអស់បានមកពី អង្ករសម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា ឧបត្ថម្ភ អង្ករចំនួន២០ការុង ស្មើនឹង៥០០គីឡូក្រាម។ មី២០កេស, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ត្រីខ២០យួរ និងថវិកាចំនួន១,៥២០,០០០រៀល ក្រមាចំនួន២០ និងសារុង ចំនួន២០, ថវិកា ២០ម៉ឺនរៀល ថវិកាសរុបទាំងអស់១,៧២០,០០០រៀល។

ក្នុងឱកាសនោះដែរ លោកស្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មិនឲ្យកូនចៅ របស់លោករស់ដោយអត់អាហារ ការថែរក្សាសុខភាព អនាម័យ ៣កុំ ៣ការពារ ដើម្បីជៀសឲ្យផុតពីជំងឺកូវីដ១៩ និងរួមគ្នាថែរក្សាសន្តិភាពបច្ចុប្បន្ន ឲ្យបានគង់វង់ដើម្បីអនាគតកូនចៅយើង៕