(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ សមាជិករដ្ឋសភាជាតិតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន២ឃុំ នៅឃុំរោងគោ និងឃុំស្រណាលស្រុកក្រឡាញ់ ដែលមានចំនួនប្រមាណជិត៤០០០នាក់។

ក្នុងពិធីនេះ អមដំណើរដោយលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោកស្រី ម៉ម មន្នីរង្សី អភិបាលរងខេត្តសៀមរាប, លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់, លោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំស្រណាល៕