(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៩១,១១៣នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៤,៦០៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៨៨៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,៤៥៤នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៥,០៨០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៦,០៨៦នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៦៦,៨០៤នាក់, ដូសទី៤ចំនួន ៥,២២៨,៧៦១នាក់, ដូសទី៥ចំនួន ១,៨៧៩,៤៨៩នាក់ និងដូសទី៦ចំនួន ៤៣៩,២៤៧នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕