(កំពង់ចាម)​៖​ អតីតសកម្មជនបក្សភ្លេីងទៀនមួយគ្រួសារ​ អស់ចិត្តលែងជឿងលើគណ​បក្សភ្លើងទៀន បានសម្រេចចិត្តផ្តួលស្លាកគណបក្សភ្លេីងទៀន ចេញពីមុខផ្ទះ។លោក​ រស់​ ជុយ​ អាយុ ៧០ឆ្នាំ​ មានប្រពន្ធឈ្មោះ​ ថន​ សុំ​ អាយុ៦៩ឆ្នាំ​ និងកូន ៤នាក់​ ជាអតីតសកម្មជនគណបក្សភ្លេីងទៀន​ រស់នៅក្នុងភូមិគោកស្រឡៅ​ ឃុំបារាយណ៍​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។

លោក រស់ ជុយ និងគ្រួសារ បានសម្រេចចិត្តរុះរើទម្លាក់ស្លាកគណបក្សភ្លេីងទៀន​ចេញពី​មុខ​ផ្ទះ​របស់ខ្លួន នៅរសៀលថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២៣​។

លោក​ រស់​ ជុយ​ បានអះអាងថា លោកបានចូលរួមធ្វើសកម្មភាពជាច្រើន នៅក្នុងភូមិ ដើម្បីជួយដល់បក្ស។ ប៉ុន្តែពេលនេះ លោកបានអស់ជំនឿចិត្ត អស់កម្លាំងចិត្តតស៊ូ ជា មួយបក្សភ្លើងទៀតហើយ ព្រោះបក្សមានភាពកម្សោយក្នុងការដឹកនាំ បក្សពួកនិយម ពុករលួយ ជាពិសេសមិនបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជននោះឡើយ៕