(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបង្វែរឲ្យប្រជាពលរដ្ឋ ដែលជួបបញ្ហាម្ចាស់បុរីរឹបអូសផ្ទះ ទាក់ទងទៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាស្ថាប័នជំនាញ។
សេចក្តីជូនដំណឹងរបស់ CDC បានឲ្យដឹងថា «អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជម្រាបជូនដល់អតិថិជនទាំងអស់ដែលមានបំណង ឬបានទាក់ទងមក ក.អ.ក. ដើម្បីផ្តល់ព័ត៌មានស្តីពីការរឹបអូសផ្ទះ មេត្តាទាក់ទងទៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ តាមរយៈទូរស័ព្ទ ឬ តេឡេក្រាមលេខ៖ ០១២ ៣៩៣ ៧២៧ / ០៩៩ ៩៨០ ៤៩៩ / ០៦៩ ៥១៧ ១៨៦ ឬ អញ្ជើញទៅដោយផ្ទាល់ នៅអគារអាជ្ញាធរសេវាហិញ្ញវត្ថុមិនមែនធនាគារ ដែលមានអាសយដ្ឋាននៅអគារ ១៦៨ F ជាន់ទី៧ ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ»៕