Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការរៀបចំបុណ្យ​សព​បង្ហាញផែនទី​ផ្លូវហែសព លោកបណ្ឌិត កែម ឡី នៅថ្ងៃអាទិត្យថ្ងៃទី២៤ ខែកក្កដា

22-07-2016 16:13

(ភ្នំពេញ)៖ ខណៈដែលកាលបរិច្ឆេទនៃការដង្ហែសព លោកបណ្ឌិត កែម ឡី រំកិលមកដល់ក្នុងពេលឆាប់ៗនេះ គណៈកម្មការរៀបចំបុណ្យសព បានបង្ហាញផែនទីផ្លូវហែសព លោកបណ្ឌិត កែម ឡី នៅថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ។

ការបង្ហាញផែនទីផ្លូវនេះ គឺដើម្បីបង្កភាពងាយស្រួល​ដល់ ប្រជាពលរដ្ឋដែលចូលរួម ក្នុងពិធីដង្ហែសព លោកបណ្ឌិត កែម ឡី ក៏ដើម្បីភាពងាយស្រួលដល់អាជ្ញាធរ ក្នុងការការពារ និងថែរក្សាសណ្តាប់ធ្នាប់ផងដែរ ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ក្រុមគ្រួសារសព លោកបណ្ឌិត កែម​ ឡី សម្រេចដង្ហែសពលោក ចេញពីវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ឆ្ពោះទៅកាន់មហាវិថីព្រះមុនីវង្ស និងផ្លូវសហព័ន្ធរុស្សី រួចបន្តដល់រង្វង់មូលចោមចៅ និងធ្វើដំណើរតាមផ្លូវជាតិលេខ៣ រហូតដល់ផ្លូវអង្គតាសោម រួចបត់ឆ្វែងបន្តដំណើរទៅប្រមាណជា៨.៥ គីឡូម៉ែត្រ ដល់ផ្ទះបុណ្យសព៕

ខាងក្រោមនេះ គឺជាផែនទីបង្ហាញផ្លូវហែសព លោកបណ្ឌិត កែម ឡី៖