ម៉ាឡេស៊ី, ចិន និងអូស្ត្រាលី ឯកភាពគ្នាផ្អាកស្វែងរកយន្តហោះ MH370 បន្ទាប់ពីតំបន់ត្រូវស្វែងរក បានរកសព្វអស់ហើយ
22-07-2016 15:06
(គូឡាឡាំពួ)៖ ម៉ាឡេស៊ី, ចិន និងអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានយល់ព្រមឯកភាពលើគ្នាផ្អាកការស្វែងរកយន្តហោះម៉ាឡេស៊ីជើងហោះហើរ MH370 ដែលបានបាត់ខ្លួនកាលពីដើមឆ្នាំ ២០១៤។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី២២ ខែកក្កដា។
នៅក្នុងកិច្ចប្រជុំ នាទីក្រុង Putrajaya រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនទាំងបីប្រទេសខាងលើ បានយល់ព្រមផ្អាកការរុករកយន្តហោះ MH370 បន្ទាប់ពីតំបន់ដែលបានកំណត់ក្នុងការស្វែងរក នៅភាគខាងត្បូងសមុទ្រឥណ្ឌា ត្រូវបានបញ្ចប់ ប៉ុន្តែការផ្អាកនេះ មិនមែនមានន័យថា ការស្វែងរកត្រូវបានបញ្ចប់នោះទេ។
គួរបញ្ជាក់ថា យន្តហោះម៉ាឡេស៊ី ដែលមានជើងហោះហើរ MH370 បានបាត់ស្រមោលទៅកាលពីថ្ងៃ ទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងមនុស្សជិត ៣០០នាក់៕