(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវេលាម៉ោង១៤៖៣០នាទីរសៀលថ្ងៃទី២២ ខែកក្កដានេះ បាននិងកំពុងជួប សំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ក្នុងខេត្តសៀមរាប ដែលពិធីនេះរៀបចំឡើងនៅសាលាខេត្តសៀមរាប។
ការអញ្ជើញជួបសំណេះសំណាលនេះ រៀបចំឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បញ្ចប់ការចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ។
នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបន្ទាយមានជ័យ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសពីយុទ្ធនាការ ចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅក្នុងរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេសកម្ពុជា៕