(កំពង់ឆ្នាំង)៖ លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា កិច្ចគាំពារផ្នែកច្បាប់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មមានទំនុកចិត្ត ចំពោះការវិនិយោគ និងកិច្ចការប្រកបអាជី វកម្មរបស់ពួកគេ។
ការថ្លែងបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងយុត្តិធម៌បែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី «ការជំរុញសក្តានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់» នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២ ៣។
លោក ជីវ សុងហាក់ បានបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យចំបងមួយក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុ ជា ខណៈសព្វថ្ងៃនេះកម្ពុជាមានកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសទីផ្សារធំៗ ហើយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការនាំចេញទំនិញកសិផល ទៅលក់នៅលើទីផ្សារអន្តរជាតិបានច្រើនជាងមុន។
លោកបន្ដថា ទន្ទឹមនឹងការកើនឡើងផ្នែកសេដ្ឋកិច្ច ដែលបានមកពីវិស័យកសិកម្ម កិច្ចគាំពារផ្នែកច្បាប់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញឲ្យអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មមានទំនុក ចិត្តចំពោះការវិនិយោគ និងកិច្ចការប្រកបអាជីវកម្មរបស់ពួកគេផងដែរ។
លោករដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ទៀតថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀត នូវក្របខ័ណ្ឌច្បាប់ ចំណេះដឹង និងបទពិសោធន៍ថ្មីៗ លើការអភិវឌ្ឍន៍វិស័យកសិម្ម។
លោកស្រី សេង វួចហ៊ុន ប្រធានសមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារគ្រប់គ្រងនិសិត្យអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណងធ្វើ ការផ្សព្វផ្សាយ ក៏ដូចជាការបញ្ជ្រាបចំណេះដឹង និងលើកកម្ពស់ការអនុវត្តច្បាប់ ជំរុញដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលជាគន្លឹះអាទិភាពចំបងមួយ ក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកភាពរីកចម្រើន និងស្ថានភាពប្រសើរឡើងលើផលិតផលកសិកម្ម ការនាំចេញ ជូនដល់សមាគម ប្រជាកសិករ ធុរជន ម្ចាស់ក្រុមហ៊ុន សហគ្រាស កសិដ្ឋាន អាជីវករ មន្ត្រីរាជការ និសិត្យ និងសាធារណៈជន ឲ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយបន្ថែមទៀត៕