(សិង្ហបុរី)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយ លោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត អនុប្រធានសេនាធិការ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយនគរបាលជាន់ខ្ពស់ ដែលរៀបចំឡើងដោយ សាលាបណ្ឌិត្យសភានគរបាលសិង្ហបុរី។
ការអញ្ជើញជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នៅក្នុងពិធីនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញរបស់ អគ្គស្នងការ នៃកងកម្លាំងនគរបាលជាតិសិង្ហបុរី។
ក្នុងនោះក៏ដូចជាការលើកទឹកចិត្ត និងអបអរសាទរដល់នាយនគរបាលជាតិកម្ពុជាចំនួន៤រូប ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះដែលមានរយៈពេល០៩ខែ និងបានបញ្ចប់ដោយភាពជោគជ័យនាំមកនូវកិត្តិយសជូនជាតិ ក្រសួងមហាផ្ទៃ ពិសេសគឺស្ថាប័ននគរបាលជាតិកម្ពុជា៕