(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះកេតុមាលា បានរៀបចំសិក្ខាសាលាមួយ ដែលបង្ហាញពីរូបភាពវេជ្ជសាស្ត្រ MRI និងបទបង្ហាញបច្ចេកទេសវេជ្ជសាស្ត្រ ព្រមទាំងសល្យសាស្ត្រ នៃមន្ទីរពេទ្យព្រះកេតុមាលា ជូនដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលា។
សិក្ខាសាលានេះរៀបចំឡើងក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា និងមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យជាច្រើនរូបផងដែរ។
ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានសម្តែងការកោតសរសើរ ចំពោះអង្គសិក្ខាសាលានេះ ដោយលោកបានកត់សំគាល់
និងបានធ្វើបទបង្ហាញ ដល់វាគ្មិនទាំងអស់ ដើម្បីជាការចែករំលែកនូវចំណេះដឹងនានាផងដែរ។
លោកឧត្តមសេនីយ៍ឯកក៏បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះការខិតខំប្រឹងប្រែង រៀបចំឲ្យមានកម្មវិធីវេជ្ជសាស្ត្រ ដ៏មានសារៈសំខាន់នេះឡើង និងជំរុញឲ្យរួមគ្នាធ្វើជាបន្តបន្ទាប់ទៀត។ លោកបានបញ្ជាក់ថា បើកុំតែកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ ម៉្លេះអភិវឌ្ឍនភាពទាំងឡាយមើលមិនឃើញកោះត្រោយនោះឡើយ។
សូមជម្រាបថា ការបង្ហាញនូវមនូវវេជ្ជសាស្ត្រ MRI បច្ចេកទេសវេជ្ជស្រ្ដ និងសល្យសាស្ត្រ ជូនដល់ក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យព្រះកេតុមាលា ដោយសារតែបច្ចេកវិជ្ជាវេជ្ជសាស្ត្រ មានការអភិវឌ្ឍយ៉ាងលឿន បច្ចេកទេសវិទ្យាសាស្ត្រ វិវឌ្ឍន៍ប្រែប្រួល កត្តានេះតម្រូវឲ្យមានការចែករំលែក បទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងគ្រូពេទ្យ និងគ្រូពេទ្យ រវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
សិក្ខាសាលានោះក៏មានការអញ្ជើញចូលរួម ពីក្រុមគ្រូពេទ្យជំនាញឯកទេសច្រើនរូប ប្រកបដោយជំនាញ ធ្វើបទបង្ហាញ ចែករំលែកចំណេះដឹងនានាជាច្រើនផងដែរ៕