(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ៦០រូប។

ក្នុងកិច្ចប្រជុំនេះ ព្រឹទ្ធសភាបានឱ្យយោបល់ឯកភាពទាំងស្រុង ទៅលើសេចក្តីព្រាងច្បាប់ចំនួន២ រួមមាន៖

*១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។

*២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន៕

ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤៖