(ភ្នំពេញ)៖ លោក ហន សុផានី អតីតសកម្មជនបណ្តាញព្រះសង្ឃជាមួយក្រុម ប៊ុត ប៊ុនទិញ បានចេញវីដេអូ និងសរសេរលិខិតមួយ សូមការអភ័យទោស ពីសម្តេចតេជោ ហ៊ុន សែន និងស្នើសូមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមវីដេអូ និងលិខត ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

លោក ហន សុផានី អតីតសកម្មជនបណ្តាញព្រះសង្ឃជាមួយក្រុម ប៊ុត ប៊ុនទិញ ដែលបម្រើបក្សប្រឆាំង កាលនៅជាសង្ឃធ្លាប់ប្រើកាំភ្លើងជ័របង្ហោះសារប្រមាថ បាញ់បោះនៅខេត្តបាត់ដំបង ធ្លាប់បានទទួលទោសជាប់ពន្ធនាគារ២ឆ្នាំ ហើយបានរួចទោសកាលពីឆ្នាំ២០១៩។

បើតាមវីដេអូ លោក ហន សុផានី បានដឹងកំហុស ហើយគោរពសូមការអភ័យទោស និងសណ្តោសពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងស្នើសូមចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលរួមបម្រើជាតិពិតប្រាកដ៕

ខាងក្រោមនេះជាវីដេអូ និងលិខិត៖