(ហាប៊ីន-ចិន)៖ សមាគមអតីតនិស្សិកម្ពុជា ពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន បានសម្របសម្រួល និងចូលរួមកិច្ចប្រជុំលើកទី២ «HIT-CAMBODIAN HIGH SCHOOL PRINCIPALS FORUM» ដែលរៀបចំ និងដឹកនាំដោយ មហាវិទ្យាល័យអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន។
ក្នុងកិច្ចប្រជុំកាលពីសប្ដាហ៍កន្លងទៅនេះ ក៏មានចូលរួមពីវិទ្យាល័យកិច្ចសហប្រតិបត្តការ នៃប្រទេសកម្ពុជា រួមមាន វិទ្យាល័យព្រះសុីសុវត្ថិ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះសុីសុវត្ថិ វិទ្យាល័យបាក់ទូក វិទ្យាល័យជាសុីមសន្ធរម៉ុក វិទ្យាល័យព្រះយុគន្ធរ វិទ្យាល័យទួលស្វាយព្រៃ សាលារៀនបញ្ញាសាស្ត្រអន្តរជាតិ សាលាររៀនអន្តរទ្វីបអាម៉េរិកកាំង និងស្ថានប័ណ្ណ AG។
ក្នុងកិច្ចសហប្រតិបត្តការនេះ សមាគមអតីតនិស្សិត HIT-AAC បានជំរុញឲ្យមានការចុះ MOU ក្នុងការផ្តល់អាហារូបករណ៍គ្រប់ប្រភេទដល់សិស្ស នៃវិទ្យាល័យសហប្រតិបត្តិការចំនួនយ៉ាងតិច៧កន្លែងក្នុងមួយសាលា និងមានផ្តល់ឱកាសឲ្យសិស្សវិទ្យាល័យបានទៅសិក្សាយកបទពិសោធន៍នៅ HIT យ៉ាងតិច១០កន្លែង ក្នុងមួយវិទ្យាល័យជារៀងរាល់ឆ្នាំ។
សមាគមអតីតនិស្សិត HIT-AAC នឹងខិតខំជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការជាច្រេីនទៀត ដេីម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងលេីកស្ទួយវិស័យអប់រំក្នុងប្រទេសកម្ពុជា៕