(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន ក្នុងការបង្ហាញម៉ូដ ដែលបង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងពិព័រណ៌សម្រស់ ឆ្នាំ២០១៦នេះ នៅផ្សារទំនើប AEON Mall ដោយការច្នៃម៉ូដ ដ៏ជំនាញ ដែលមនុស្សភាគច្រើនមិនងាយនឹងអាចធ្វើបាននោះទេ ព្រោះការច្នៃប្រឌិតនេះ ពោរពេញទៅដោយភាពប៉ិនប្រសព្វ ដោយម៉ូដសំលៀកបំពាក់នីមួយៗមានភាពស្រស់ ស្អាត បែបស៊ីវីល័យយ៉ាងល្អឥតខ្ចោះ ក្នុងការអភិវឌ្ឍន៍សង្គមរបស់យើងតាមរយៈគំនិតប្លែកៗ។
ពិសេស ស្នាដៃច្នៃប្រឌិតខ្ពស់ រស់រវើក យ៉ាងប្រណីតនេះ បានចេញពីក្រុមអ្នកច្នៃម៉ូដនៅកម្ពុជាផ្ទាល់តែម្ដង ដើម្បីចូលរួមបង្កើតប្រវត្តិសាស្រ្តថ្មីមួយនៅក្នុងផ្សារទំនើប AEON Mall នៅក្នុងពិព័រណ៌សម្រស់២០១៦ គឺនៅលើឆាកតែមួយ ជាមួយតារាបង្ហាញម៉ូដល្បីៗនៅកម្ពុជា រួមទាំងតារាចម្រៀងដែលមានប្រជាប្រិយភាពខ្ពស់ ក្នុងស្រទាប់យុវវ័យ នេះ ផងដែរ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
ក្រុមអ្នកកែច្នែម៉ូដល្បីៗទាំងនេះ មានដូចជា ក្រុមលោក ឯម រៀម ក្រុមសាកលវិទ្យាល័យ Raffles ,ក្រុមសាកលវិទ្យាល័យ Limkokwing និងក្រុមLachhuk ដែលមាននូវ បទពិសោធន៍ច្រើនឆ្នាំក្នុងការច្នែម៉ូតូសំលៀកបំពាក់ ។
សម្រាប់អ្នកច្នៃម៉ូដ ក្រុមសាកលវិទ្យាល័យ Raffles លោក ឯម រៀម បានបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការតុបតែងម៉ូត ដែលមាន លក្ខណៈធំៗ និងវែងៗ ស៊ីវិល័យដូចនៅ ប្រទេសអឺរ៉ុបមួយចំនួន ដែលមនុស្សភាគច្រើននិងប្លែកភ្នែក នៅពេលដែលបានឃើញសំលៀកបំពាក់ទាំងនេះ ។
សម្រាប់អ្នកច្នែម៉ូតវ័យក្មេង ដែលមកពីសាកលវិទ្យាល័យ Limkokwing ឯណោះវិញ ភាពប៉ិនប្រសព្វ នឹងគំនិតឆ្នៃប្រឌិត របស់ពួកគាត់ក៏មិនចាញ់ អ្នកឆ្នៃម៉ូតអាជីព ប៉ុន្មាន ដែរ ពួកគាត់បាន បញ្ចេញគំនិតថ្មីៗដែលខ្លួនមាន ហើយដាក់គំនិតទាំងនេះទៅលើសំលៀកបំពាក់ទាំងនោះ ជាមូយនិងបច្ចេកទេសដេរយ៉ាងផ្ចិតផ្ចង់ ដែលមើល ទៅដូចជា សំលៀកបំពាក់ដែលមានម៉ាកល្បីៗនៅបច្ចឹមប្រទេសផងដែរ។
ចំណែក ក្រុម La Chhuk បានយកកាកសំណល់ភាគច្រើន ដែលត្រូវបានគេបោះបង់ចោល យកច្នៃប្រឌិតជាម៉ូដទៅវិញ ដែលមើលទៅពោរពេញដោយភាពទាក់ទាញ យ៉ាងស្រស់ស្អាតដែលធ្វើឲ្យកាកសំណល់ មានតម្លៃមហាសាល ។
ការច្នៃប្រឌិតនៅទឹកដៃកូនខ្មែរទាំងនេះ បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនេះ ដែលមានការចូលរួមពីគ្រប់ភាគី អ្នកច្នៃម៉ូដទាំងអស់ ដោយពួកគេ បានប្រើប្រាស់ នូវទេពកោសល្យរបស់ពួកគេក្នុង អភិវឌ្ឍជំនាញថ្មីមួយទៀត នៅក្នុងទីផ្សារសំលៀកបំពាក់ក្នុងស្រុកបានយ៉ាងជោគជ័យខ្លាំងបំផុត។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះអាចដំណើរទៅបាន ដោយមានការឧបត្ថម្ភ ពី Clarins Shaping Facial Lift ជាគ្រឿងសំអាង ដែរជួយឲ្យមុខលោក លោកស្រីស្រស់ស្អាត រាងអក្សរ វី «V» និងពី L’Occitane Reine ជាគ្រឿងសំអាងដែលជាជម្រើសដ៏ប្រសើរសម្រាប់សុភាពនារី ដែលចង់បានស្បែកស ទន់ល្មើយ ភ្លឺចែងចាំង៕