(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ឃាង សារនាថ ប្រធានអនុសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌចំការមន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូននារី ២នាក់ជាសមាជិក កំពុងមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយរស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នាឱកាសនោះដែលក្រុមការងារក៏បានយកអំណោយ ព្រមទាំងថវិកាមួយចំនួនមកផ្ដល់ជូនរួមមាន៖ ទឹកសុទ្ធ ចំនួន ០២កេស មី ចំនួន ០២កេស ត្រីខកំប៉ុង ចំនួន ០២កេស ថវិកា ក្នុងម្នាក់ទទួលបានចំនួន ៥០,០០០រៀល។
លោកស្រី ឃាង សារនាថ ប្រធានអនុសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌចំការមន បានជូនពរទៅដល់សមាជិកាទាំងពីររូប ឆាប់ជាសះស្បើយពីជំងឺ ដេីម្បីវិលត្រលប់មកបំពេញការងារក្នុងសមាគមជាធម្មតាវិញ ក្នុងពេលឆាប់ៗ៕