(ភ្នំពេញ)៖ កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនានុវត្តន៍ បានកោតសរសើរសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ ទើបតែបង្កើតឡើង តូចប៉ុន្តែខ្លឹមដោយសារសមាគមបណ្តុំទៅដោយបញ្ញាវន្ត ដែលមានបទពិសោធន៍ការងារ និងមុខរបររកស៊ីធំៗកន្លងមក ប្រកបដោយគុណធម៌ និងវិជ្ជាជីវៈ។
ការកោតសរសើរបស់កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជំនូបមួយដែលដឹកនាំដោយលោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ និងសមាជិកអចិន្ត្រៃយ៍របស់សមាគម (ស.ស.យ.ក.ស.អ) នៅទីស្តីការក្រសួង ពេលចូលជួបសម្តែងការគួរសម និងសំណេះសំណាល។
កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានផ្តល់អនុសាសន៍ដល់សមាគមធ្វើយ៉ាងណាឲ្យមានគ្រឹះរឹងមាំទាំងរចនាសម្ព័ន្ធ និងសហការីត្រូវតែរឹងមាំ។
លើសពីនេះ ទេសរដ្ឋមន្ត្រី បានថ្លែងថា «ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍របស់សមាគម ត្រូវមានភាពច្បាស់លាស់ទាំងសមាជិកសមាជិកាយើងជាក្បាលម៉ាស៊ីន ជាអ្នកផ្ដល់យោបល់ការសម្រេចចិត្តផ្សេងៗ ទៅដល់អ្នកក្រោមបង្គាប់ រាល់បុគ្គលិករបស់សមគមត្រូវតែរៀននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនិងចក្ខុវិស័យរបស់សមាគមមានផ្នែកពាណិជ្ជកម្ម និងផ្នែកមនុស្សធម៍»។
សម្រាប់លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ក៏បានលើកឡើងថា ចក្ខុវិស័យនិងទិសដៅរបស់សមាគមមាន៨ចំណុច៖
*ទី១៖ ភាពធននៃការចង្រួបបង្រួម ការពារ សាមគ្គី ដោយមានគុណធម៌ សច្ចធម៌ និងតម្លាភាព ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ របស់យុជនជំនាន់ក្រោយ
*ទី២៖ សាមគ្គី គាំពារសហគ្រិនដើម្បីទាក់ទាញអ្នកវិនិយោគក្នុងប្រទេស និងក្រៅប្រទេស
*ទី៣៖ ពង្រីកពង្រឹងបណ្ដាញទំនាក់ទំនងជាមួយស្ថាប័នពាណិជ្ជកម្មក្នុងប្រទេសនិងក្រៅប្រទេស
*ទី៤៖ រិតចំណងមិត្តភាពសម្ព័ន្ធភាពជាមួយបណ្ដាដៃគូពាក់ព័ន្ធនានា តាមរយៈអនុស្សរណៈយោគយល់គ្នា MOU MOC
*ទី៥៖ ជំរុញការនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេស និងនាំចូលផលិតផលក្រៅប្រទេសមកក្នុងស្រុក
*ទី៦៖ លើកស្ទួយជំរុញ និងផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់អន្តរជាតិ
*ទី៧៖ ប្រឹក្សាយោបល់ផ្នែកច្បាប់តម្រូវការទីផ្សារកម្ពុជារៀបចំតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយ ការដឹកជញ្ជូនកិច្ចការទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជានិងវិស័យពាក់ព័ន្ធនានា
*ទី៨៖ ជួយទៅលើកិច្ចការងារមនុស្សធម៌៕