(ភ្នំពេញ)៖ រដ្ឋសភា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៃរដ្ឋសភា។
កិច្ចប្រជុំនេះបានធ្វើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន៩៩រូប។
របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ នាឱកាសនេះមានចំនួន២ ដែលមានលទ្ធផលដូចខាងក្រោម៖
១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដា្ឋន និងអត្តសញ្ញាណកម្ម
និងទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិធានការដើមកំណើតទំនិញ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា៖