(តាកែវ)៖ លោក គី តិច អនុប្រធានក្រុមការងារចុះជួយស្រុកបាទី ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ អមដំណើរដោយសហការី នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកសំលៀកបំពាក់ និងមួក ដែលជាអំណោយរបស់លោក ជា វណ្ណដេត ប្រធានក្រុមការងារចុះជួយស្រុកបាទី ព្រមទាំងថវិកាមួយចំនួនរបស់ក្រុមការងារចែកជូនប្រជាការពារទូទាំងឃុំ ចំនួន៦៦នាក់។

ការផ្តល់ជូនជាសំលៀកបំពាក់ មួក និងថវិកាម្នាក់ទទួលបានប្រាំពីរម៉ឺនរៀល ជូនប្រជាការពារចំនួន ៦៦នាក់ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំក្រាំងធ្នង់។

ពិធីនេះមានការចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមការងារចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិកាគណបក្សប្រជាជនឃុំមួយចំនួនទៀត៕